Header Ads Widget

Ticker

6/recent/ticker-posts

មិនជឿកុំប្រមាថ សត្វជីងចក់ ធ្លាក់លើរាងកាយមនុស្ស ប្រុសនិងស្រី មានទំនាយល្អអាក្រក់ខុសៗគ្នា

ទោះបីជាសង្គមយើង បច្ចុប្បន្នកាន់តែមានការអភិវឌ្ឍកាន់តែខ្លាំងឡើង វិទ្យាសាស្រ្តកាន់តែជឿនលឿនយ៉ាងណាក្តី ក៏ជំនឿតាមបែបបុរាណខ្លះ ក៏នៅតែមានអ្នកជឿ តែអ្នកខ្លះទៀតក៏មិនជឿ និងបោះបង់ផ្នត់ គំនិតកាលពីបុរាណចោលអស់។

យ៉ាងណាមិញ បច្ចុប្បន្នក៏នៅមានមនុស្សជាច្រើន នៅតែជឿលើជំនឿមួយនេះ តាមរយៈការទាយខែឆ្នាំផ្សេងៗ និងការស្មាននូវសុបិន្តផ្សេងៗ។

ជាការពិតណាស់ ប្រិយមិត្តជាច្រើន ដែលនិយមជឿលើជំនឿពីបុរាណប្រាកដជាបានដឹង ពីសត្វខ្លះៗដែលគេតែងតែ គិតថាវានឹងមានហេតុការណ៍ ក៏ដូចជាប្រផ្នូលអ្វីនៅពេលដែលវាធ្លាក់មកលើខ្លួនប្រាណរបស់យើង។

ទន្ទឹមនឹងនេះសត្វជីងចក់ វាតូចមែនពិត ក៏ប៉ុន្តែមនុស្សភាគច្រើន ជាពិសេសមនុស្សស្រីពិតជាមានភាពភ័យខ្លាច នៅពេលដែលឃើញវាវាលនៅជិតខ្លួនរបស់យើងម្តងៗ ឫក៏ធ្លាក់លើ តែពួកគេ ពិតជាមិនដឹងទេថា នៅពេលដែលវាធ្លាក់នៅលើរាងកាយយើងកន្លែងណាមួយ វាអាចនឹងប្រាប់យើងអ្វីមួយបាននៅពេលខាងមុខ។

ស្របពេលជាមួយគ្នានេះដែរ តាមរយៈវេបសាយបរទេសមួយចំនួនបានលើកឡើងនូវសត្វល្មូនមូយប្រភេទ ដែលវានឹងអាចឲ្យយើងដឹងពីគ្រោះភ័យ ឫលាភសំណាងផ្សេងៗនៅពេលដែលវាបានធ្លាក់មកលើខ្លួនប្រាណរបស់មនុស្សប្រុស និងស្រី។ ដោយក្នុងនោះវាអាចនឹងមានលាភ ឫក៏គ្រោះខុសៗគ្នា ចំពោះមនុស្សប្រុសស្រីនៅពេលដែលធ្លាក់ត្រង់កន្លែងណាមួយនៅលើរាងកាយ។

សត្វជីងចក់ធ្លាក់លើមនុស្សប្រុស

-ធ្លាក់ចំនៅលើផ្ទៃមុខ៖ បើសត្វមួយនេះធ្លាក់ចំនៅលើផ្ទៃមុខរបស់មនុស្សប្រុសណាមួយគេក៏មានជំនឿថា ពួកគេនឹងទទួលបានប្រាក់ចំណេញ ឫក៏ទទួលបានប្រាក់ដោយសារតែបានធ្វើអ្វីមួយ ក្នុងពេលឆាប់ៗខាងមុខនេះ។

-ធ្លាក់ចំនៅលើក្បាល៖ ធ្លាក់នៅចំកន្លែងនេះ គេមានជំនឿថាអ្នកនឹងមានការភ័យខ្លាចអ្វីមួយក្នុងពេលដ៏ខ្លីមួយ ពេលខ្លះអាចនឹងមានភ័យខ្លាចនៅក្នុងការស្លាប់អ្វីមួយទៀតផង។ ដូច្នោះអ្នកតែមានការប្រុងប្រយ័ត្នជាងមុន ក៏ដូចជាការពារឫក៏ប្រាប់អ្នកដែលនៅជុំវិញខ្លួន ដើម្បីឲ្យចៀសឆ្ងាយពីរឿងទាំងនេះ។

-ធ្លាក់ចំភ្នែកខាងឆ្វេង៖ បើធ្លាក់នៅលើភ្នែកបែបនេះ គឺវាមានប្រផ្នូលល្អសម្រាប់អ្នក នៅក្នុងពេលឆាប់ៗនេះ ដូច្នោះគួរតែប្រើប្រាស់ពេលវេលា សាងអំពើល្អឲ្យកាន់តែច្រើនឡើង ដើម្បីឲ្យជីវិតជួបតែសុភមង្គល។

-ធ្លាក់ចំភ្នែកខាងស្តាំ៖ រីឯធ្លាក់ចំភ្នែកខាងស្តាំនេះ ហាក់ដូចជាមិនល្អនោះទេ ដោយប្រផ្នូលថាអ្នកនឹងមានភាពបរាជ័យ នៅក្នុងការធ្វើអ្វីមួយ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចនឹងបាត់បង់អ្វីមួយបានដោយមិនដឹងខ្លួនផងដែរ។ ដូច្នោះបើមានសត្វមួយនេះធ្លាក់ចំកន្លែងនេះ អ្នកគួរតែមានការប្រុងប្រយ័ត្នជាងមុន ដើម្បីកុំឲ្យមានការខាតបង់អ្វីមួយ។

-ធ្លាក់ចំថ្ពាល់ខាងស្តាំ៖ មានន័យថាអ្នកនឹងជួបរឿងសោកសៅអ្វីមួយ នៅពេលខាងមុខនេះ។ ដូច្នោះអ្នកគួរតែធ្វើចិត្ត ទទួលនូវភាពរីករាយឲ្យបានច្រើនជាងនេះ។

-ធ្លាក់ចំត្រចៀកខាងឆ្វេង៖ មានន័យថា អ្នកនឹងទទួលបានផលល្អអ្វីមួយ នៅក្នុងការងារ ការរកស៊ី សេចក្តីស្នេហា និងគ្រួសារជាដើម មិនត្រឹមតែប៉ុណ្ណោះនោះទេ ធ្លាក់ចំកន្លែងមួយនេះ អាចនឹងឲ្យអ្នកទទួលបានប្រាក់ចំណូល ក៏ដូចជាផលចំណេញផ្សេងៗបាន។

-បបូរមាត់ខាងលើ៖ ធ្លាក់ចំកន្លែងមួយនេះអ្នកនឹងមានប្រផ្នូលថា កំពុងត្រៀមលក្ខណៈនូវជម្លោះដែលនឹងកើតឡើងនៅពេលឆាប់ៗ។

-បបូរមាត់ខាងក្រោម៖ មានន័យថាអ្នកនឹងរំពឹងថានឹងទទួលបានប្រាក់ចំណេញក្នុងពេលឆាប់ៗ។

-បបូរមាត់ទាំង២៖ ធ្លាក់នៅចំកន្លែងមួយនេះ វាក៏ស្រដៀងទៅនឹងការជីងចក់ ធ្លាក់នៅលើក្បាលដែរ ដោយអ្នកនឹងជួបការភ័យខ្លាចមួយ នៃការស្លាប់ ឫក៏ដោយសារតែមានសុខភាពមិនល្អ។

-នៅលើខ្នងផ្នែកខាងឆ្វេង៖ មានន័យថា អ្នកនឹងទទួលបានជ័យជំនះអ្វីមួយនៅក្នុងពេលឆាប់ៗនេះ ដូច្នោះអ្នកគួរតែសប្បាយចិត្តនៅក្នុងការទទួលយកវា។

-ធ្លាក់លើ ក.ដៃ៖ មានន័យថាអ្នកនឹងទទួលបានការកែប្រែអ្វីមួយ នៅលើខ្លួនប្រាណរបស់អ្នក ឫក៏ទម្លាប់ចរិតរបស់អ្នកបាន។

-ធ្លាក់លើដៃ៖ មានន័យថាមិនសូវល្អប៉ុន្មាននោះទេ គឺអ្នកត្រូវជួបការបរាជ័យអ្វីម្យ៉ាងដូចជាការបាត់បង់ទ្រពសម្បត្តិជាដើម។

-ធ្លាក់នៅលើម្រាមដៃ៖មានប្រផ្នូល ថាអ្នកនឹងបានជួប ក៏ដូចជាទៅជួបមិត្តចាស់ៗដែលបានបែកគ្នាយូរមកហើយ។

-ធ្លាក់នៅលើដៃស្តាំ៖ មានប្រផ្នូលថាអ្នកនឹងជួបនូវបញ្ហាមួយ មិនល្អ ដែលបង្កឲ្យមានភាពស្មុគស្មាញដល់ខ្លួនឯង ធ្វើឲ្យបាក់ទឹកចិត្តជាដើម។ ដូច្នោះអ្នកគួរតែរកអ្វីសប្បាយៗមកធ្វើ ដើម្បីកុំឲ្យគិតច្រើន។

-ធ្លាក់លើដៃឆ្វេង៖ មានន័យថាអ្នកនឹងជួបរឿងអៀនមួយជាមិនខាន។

-លើភ្លៅ៖ ប្រផ្នូលថានឹងមានការបាត់បង់អ្វីមួយជាពិសេសគឺ សម្លៀកបំពាក់ផ្ទាល់ខ្លួនតែម្តង ដូច្នោះហើយនៅពេលដែលឃើញបែបនេះអ្នកគួរតែមានវិធីការពារ និងប្រុងប្រយ័ត្នជាមុន។

-ធ្លាក់នៅលើជើង៖ គឺវាមានអត្ថន័យថាអ្នកនឹង អាចមានឪកាសបានដើរលេងកម្សាន្តនៅទីណាមួយ ជាពិសេសកន្លែងដែលអ្នកធ្លាប់ប្រាថ្នាតែម្តង។

-ធ្លាក់លើម្រាមជើង៖ មានន័យថា អ្នកនឹងមានការចុកចាប់ ឫក៏មានជំងឺឈឺអ្វីមួយនៅលើរាងកាយរបស់អ្នក។

សត្វជីងចក់ធ្លាក់លើមនុស្សស្រី

-ធ្លាក់ចំក្បាល៖ មានន័យថាអ្នកនឹងជួប ការភ័យខ្លាចអ្វីមួយក្នុងពេលដ៏ខ្លីមួយ ពេលខ្លះអាចនឹងមានភ័យខ្លាច នៅក្នុងការស្លាប់អ្វីមួយទៀតផង។

-ធ្លាក់លើកំភួនជើង៖ បានន័យថា អ្នកនឹងមានអ្នកណាម្នាក់មកលេងអ្នកដល់ថ្នាក់ និងជួបនៅកន្លែងណាមួយ។

-ភ្នែកឆ្វេង៖ បានន័យថាអ្នកនឹង ទទួលបានស្នេហាពីបុរសម្នាក់ ដែលជាបុរសនៅក្នុងក្តីប្រាថ្នារបស់អ្នក នៅក្នុងពេលខាងមុខនេះ ជាក់ជាមិនខាន។

-ភ្នែកស្តាំ៖ អ្នកនឹងទទួលបាននូវភាពតានតឹងអ្វីមួយនៅក្នុងខ្លួន និងគ្រួសារ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន។ ដូច្នោះអ្នកគួរតែមានធ្វើចិត្ត ចេះលំហែអារម្មណ៍ដើម្បីឲ្យអ្នកទទួលបាននូវភាពស្រស់ថ្លាជាងមុន។

-ធ្លាក់លើទ្រូង៖ ធ្លាក់ចំកន្លែងនេះ វាមិនមានអ្វីអាក្រក់នោះទេ គឹមានន័យថាអ្នកនឹងជួបរឿងល្អ ទោះបីទៅណា ឫជួបមនុស្សបែបណាក្តី។

-ធ្លាក់លើថ្ពាល់ខាងស្តាំ៖ ទំនាយថាអ្នកកំពុងតែទទួលបានដំណឹងល្អ ដោយអ្នកនឹងមានកូនប្រុសម្នាក់ ឫក៏កូនក្នុងផ្ទៃរបស់អ្នកកំពុងតែចាប់កំណើត។

-ថ្ពាល់ខាងស្តាំ៖ បានន័យថាអ្នកនឹងទទួលបានប្រាក់ចំណេញ នៅក្នុងមុខរបររកស៊ី ក៏ដូចជាការជួញដូរអ្វីមួយនៅក្នុងក្រុមហ៊ុនរបស់អ្នក។

-បបូរមាត់ខាងលើ៖ ហាក់ដូចជាមិនសូវល្អនោះទេ គឺបានន័យថាអ្នកកំពុងតែត្រៀមលក្ខណៈ ឈ្លោះគ្នាជាមួយនរណាម្នាក់។

-ធ្លាក់នៅលើសុដន់៖ បានន័យថាអ្នកនឹងជួបរឿងមិនល្អ ភាពមិនសប្បាយចិត្តនឹងកើតមានឡើងទៅលើរូបអ្នក និងគ្រួសារ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដូច្នោះ អ្នកគួរតែមានការប្រុងប្រយ័ត្នជាមុន។

-ធ្លាក់លើខ្នង៖ វាពិតជាមិនល្អនោះទេ អ្នកនឹងទទួលបាននូវព័ត៌មានដ៏អាក្រក់ គឺជាសេចក្តីស្លាប់ នរណាម្នាក់មកកាន់យើង។

-ធា្លក់លើក្រចក៖ អ្នកនឹងមានទំនាស់ពាក្យសម្តី ក៏ដូចជារាងកាយជាមួយនរណាម្នាក់នៅជុំវិញខ្លួន តែបើសម្រាប់អ្នកមានគូ ក៏បានន័យថាបញ្ហាស្នេហារបស់អ្នកនឹងជួបរឿងអ្វីមួយ។

-ធ្លាក់លើដៃ៖ មានន័យថាអ្នកនឹងទទួលបានផលល្អអ្វីមួយនៅក្នុងការងារ ការរកស៊ី សេចក្តីស្នេហា និងគ្រួសារជាដើម មិនត្រឹមតែប៉ុណ្ណោះ ធ្លាក់ចំកន្លែងមួយនេះអាចនឹងឲ្យអ្នកទទួលបានប្រាក់ចំណូល ក៏ដូចជាផលចំណេញផ្សេងៗបាន។

-ដៃឆ្វេង៖ បានន័យថា អ្នកនឹងមានអាម្មណ៍ថាស្មុគស្មាញខ្លាំង នៅក្នុងការងារ និងគ្រួសារឫក៏ពីមនុស្សជុំវិញខ្លួន ដូច្នោះអ្នកគួរតែមានពេលសម្រាប់ខ្លួនដើរលេងលំហែកាយឲ្យបានច្រើន។

-ម្រាមដៃ៖ បានន័យថា អ្នកនឹងទទួលបានរបរអ្វីម្យ៉ាង ដែលជាគ្រឿងលម្អខ្លួនប្រាណ ដែលមើលទៅសុទ្ធតែស្រស់ស្អាតខ្លាំង ជាពិសេសនោះ គឺអ្នកពេញចិត្តខ្លាំងចំពោះវត្ថុនោះ។

-ធ្លាក់ចំស្មា៖ វាស្រដៀងទៅនឹងម្រាមដៃដែរ តែមួយនេះគឺមានទំនាយថាអ្នកនឹងមានការតុបតែងផ្ទះ រៀបចំជាមួយរបស់របរថ្មីៗ ដែលគួរឲ្យចង់គយគន់។

-ធ្លាក់ចំភ្លៅ៖ ធ្លាក់ចំកន្លែងនេះ បានន័យថា ចំពោះអ្នកមិនទាន់មានស្នេហា អាចនឹងមានស្នេហាក្នុងពេលឆាប់ៗ រីឯអ្នកមានហើយអាចនឹងមានពេលល្អ អាចដឹងលឺដំណឹងជោគជ័យបាន។

-ធ្លាក់លើ ក.ជើង៖ មានន័យថា អ្នកនឹងមានបញ្ហាទៀតហើយ មិនត្រឹមតែប៉ុណ្ណោះវាពិតជាស្គុគស្មាញខ្លាំង អាចធ្វើឲ្យយើងមានការព្រួយបារម្ហកាន់តែខ្លាំងឡើង។

-ធ្លាក់ចំមេជើង៖ បានន័យថា អ្នកនឹងបានឮដំណឹងល្អក្នុងពេលឆាប់ៗ ដោយនឹងទទួលបានសាមាជិកថ្មីនៅក្នុងគ្រួសារពោលគឺនឹងទទួលបានកូនម្នាក់៕

More - https://ift.tt/2sWtFyy

Yorum Gönder

0 Yorumlar